ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣អត់ទ្រំនឹងក្លិនសំរាមលែងបានក៏លេីកគ្នាមកតវ៉ានិងដាក់ញ្ញាតិអោយតុលាការជួយរកដំណោះស្រាយ

រតនគិរី: នេះជាលេីកទីមួយហេីយដែលបងប្អូនខ្មែរនិងបងប្អូនជនជាតិដេីភាគតិច្ចជិត២០០នាក់តំណាងអោយសង្កាត់ចំនួន៣ គឺសង្កាត់កាចាញ  សង្កាត់បឹងកន្សែង សង្កាត់ឡាបានសៀក។បានលេីគ្នាមកតវ៉ានិងយកញ្ញាតិមកដាក់នៅសាលាដំបូងខេត្តរតនគិរី ដម្បីសំុការជួយអន្តារាគមន៍និងដោះស្រាយជូនពួកគាត់ពាក់ពន្ឋ័ទៅក្រុមហ៊ុនប្រមូលសំរាមលោកជា គួង។

ក្រុមប្រជាពលរដ្ឋមកពីសង្កាត់កាចាញបានលេីកឡេីងថាទីលានចាក់សំរាមមានទីតាំងភូមិ៣សង្កាត់កាចាញត្រូវបានក្រុមហ៊ុនអនាមយ័លោកជាគួងយកទៅចាក់រាយប៉ាយយ៉ាងអាណាធិតេយ្យក្នុងចំការ រឺលេីដងផ្លូវមិនតែប៉ុណ្ណោះខ្លិនស្អុយ រលួយ ដង្កូវ រ៉ុយដែលកេីតចេញពីសំរាមបានធ្វេីអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ម្យាងទៀតពេលភ្លៀងទឹកហូចេញពីសំរាមធ្លាក់ចុះមក អូរ និងជ្រោះ…ដែលបងប្អូនជនជាតិដេីមភាគតិច្ចតែងតែអាស្រយ័ផលទឹកនេះដូចជាផឹក ម៉ុជ បោកគក់…។បណ្តាលអោយកេីតជំងឺជាពិសេសក្មេងតូចៗ។សូមស្តាប់ការលេីកឡេីងរបស់ពួកគាត់(មានសំលេង)។

ចំណែកបងប្អូនមកពីសង្កាតបឹងកន្សែងពួគាត់បានលេីកឡេីងថា  ក្រុមប្រមូលសំរាមលោកជាគួងគួតែមានទីតាំងចាក់សំរាមអោយបានត្រឹមត្រូវនិងច្បាស់លាស់ជៀសវាងការដេីរចាក់អាណាធិបតេយ្យ តាមចំការរឺតាមផ្លូវ។
ចំណែកប្រជាពលរដ្ឋនិងអាជីវករមកពីសង្កាត់ឡាបានសៀកក៏បានលេីកឡេីងដូចគ្នារដែរថា សួមអោយសមត្ថកិច្ចពាក់ពន្ឋនិងតុលាការជួយរកតំណោះស្រាយអោយបានឆាប់ ព្រោះថាសំរាម កកស្ទះគរដូចកូនភ្នំហេីយនៅខាមុខផ្សារ។

គួរបញ្ជាក់ផងដែរថា: ដេីមហេតុបណ្តាលអោយផ្ទុះកេីតជារឿងប្រជាពលរដ្ឋលេីកគ្នារាប់រយនាក់មកតវ៉ានេះគឺបណ្តាលមកពីក្រុមហ៊ុនអនាមយ័គីមជ្រា លោក ជាគួង បានរំលោភទៅនិងសាលដីការបស់តុលាការ ខេត្តរតនគិរីចុះថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨ដែលចុះហត្ថលេខានិងត្រាដោយចៅក្រម យិនវិសិដ្ឋសម្រេចអោយក្រុមហ៊ុនផ្សារដឹកសំរាមជំនួសក្រុមហ៊ុនលោក ជាគួងជាបណ្តោះអាសន្ន។

និងមិនអោយបង់ថ្លៃប្រមូលនិងដឹកជញ្ជូនសំរាមជាបណ្តោះអាសន្នទៅអោយលោកជាគួងក្នុងមួយខែ៣លានរៀល។ហេីយសាលដីការបញ្ជាក់យ៉ាងច្បាស់ទៀតថាអោយក្រុមហ៊ុនផ្សារដឹកសំរាមយកទៅចាក់នៅទីលានចាក់សំរាមដែលអាជ្ញាធរបានកំណត់កន្លងមក។ប៉ុន្តែនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នេះក្រុមហ៊ុនលោក ជា គួងបានយកឡានសំរាមចំនួន៣គ្រឿងទៅពាំងផ្លូវមិនអោយឡានដឹកសំរាមរបស់ផ្សារចេញមកដឹកសំរាមនៅខាងមុខផ្សារយកទៅចាក់នៅទីលានចាក់សំរាមនោះទេ បង្ករអោយមានការ កកស្ទះគរដូចជាកូនភ្នំនៅចំពីខាងមុខផ្សារបានលុងទេីបបានជាពួកគាតនាំគ្នាមកតវ៉ាដែរ។ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner