ទីក្រុងព្យុងយ៉ាងប្រកាសទាត់ចោលសំណើរបស់សហរដ្ឋអាមេរិកអោយពន្លឿន ការលុបបំបាត់នុយក្លេអ៊ែររបស់ខ្លួន

សហរដ្ឋអាមេរិក៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា កូរ៉េខាងជើងបានធ្វើការ ច្រានចោលរាល់សំណើទាំងអស់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ស្តីអំពីការចាប់ ផ្តើមដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ។
ប៉ុន្តែស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលើកឡើងនូវរឿង ល្អៗមួយចំនួន ដែលកូរ៉េខាងជើងបានធ្វើរួចមកហើយនោះ ក្នុងន័យបង្ហាញពីចេត នាល្អ និងភាពស្មោះត្រង់ប្រាកដប្រជា រួមមានទាំងការសម្រេចចិត្តបញ្ឈប់ធ្វើតេស្ត មីស៊ីលផ្លោង និងការប្រគល់អដិ្ឋធាតុទាហានអាមេរិកជាដើម ។ ដោយឡែកបើតាម ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធចោល ចំពោះការស្នើឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួននាពេល ឆាប់ៗខាងមុខ ដើម្បីបង្ហាញអំពីសុឆន្ទៈ ហើយថែមទំាំងបានចាត់ទុកសំណើរបស់ សហរដ្ឋអាមេរិកថា ដូចជាសំណើរបស់ក្រុមជនអន្ធពាល ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ បាននិយាយ ថា ប្រទេសរបស់លោកនឹងបន្តរក្សាចំណេះដឹងផ្នែកនុយក្លេអ៊ែរ ដើម្បីទុកវាជាមធ្យោ បាយប្រឆាំងនឹងគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងព្យុង យ៉ាង ខណៈការអះអាងនេះ ធ្វើឡើងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈ ពេលបីថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្ដើមកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner