ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសជប៉ុន បណ្តាលអោយ មនុស្ស៩នាក់បាត់បង់ជីវិត
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Bell 412EP ដែលត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៧ របស់រដ្ឋ បាលខេត្តហ្គាន់ម៉ា បានបាត់ដំណឹងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃ សុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្រោមដំណើរការ ស៊ើបអង្កេតពីសំណាក់អ្នកជំនាញខេត្ត ។
បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ មនុស្សជិះនៅលើឧទ្ធម្ភាគចក្រនៃរដ្ឋបាលខេត្តហ្គាន់ម៉ាទាំងអស់ចំនួន៩នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុ ការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏អាក្រក់នេះ ដែលស្ថិតនៅឯតំបន់ភ្នំភាគខាងជើងទីក្រុង តូក្យូ ក្បែរប្រជុំកោះណាហ្គាណូ ។
បច្ចុប្បន្នប្រតិបត្តិការតាមរកឧទ្ធម្ភាគចក្រខាងលើ បានឈានមកទល់នឹងព្រឹកថ្ងៃ សៅរ៍នេះ គឺត្រូវបានចូលរួមដោយកងកម្លាំងស្វ័យការពារជប៉ុនសរុប១៦០នាក់ ហើយអាកាសយានិកដែលបានទទួលមរណភាពក្នុងករណីធ្លាក់នេះ គឺមានឈ្មោះ ថា នូរីយូគិ អាម៉ាហ្គៃ អាយុ៥៧ឆ្នាំ ដោយរូបលោកត្រូវបានគេអះអាងថា ធ្លាប់មាន បទពិសោធន៍ហោះហើរជាយូរណាស់មកហើយ ៕