ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អមឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ។

ជនសង្ស័យមានឈ្មោះ គិត វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ពិនិត្យទឹកនោម) ។   បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner