ជិះម៉ូតូឈប់ស្តុបត្រូវរថយន្ដបុក ស្លាប់ រថយន្ដបង្ករត់គេចបាត់ ស្រមោល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូកំពុងរង់ចាំភ្លើងស្តុបត្រូវរថយន្ដមិនចាំម៉ាកបុកបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធម៌ ។ ហេតុការណ៍ខាងលើបានកើតឡើ ងកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០ ២០ នៅចំណុចស្ដុបបំបែកជា៤ ផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សាកសពជនរងគ្រោះមានឈ្មោះ រស់ សារុន អាយុ៣៣ឆ្នាំមុខរបរ ជាងម៉ាស៊ីន ស្នាក់ភូមិវាលស ឃុំវាលស ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R-0440 ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់រង់ចាំភ្លើងស្ដុបស្រាប់តែត្រូវរថយន្ដមិនចាំម៉ាកបុកបណ្ដាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម៌ ។ បន្ទាប់ពីកើតហេតុរថយន្ដដែលបុកជនរងគ្រោះបណ្ដាលឲ្យស្លាប់បានបើករត់គេចខ្លួនបាត់ស្រមោលដោយមិនមានអ្នកឃើញថា ជារថយន្ដប្រភេទអ្វីឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចក៏ទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីពិនិត្យ នៅកន្លែងកើតហេតុ និង កាំមេរ៉ាសុវត្ថិភាព រករថយន្ដបង្ក ។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner