ខែឧសភាឆ្នាំ២០២០ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះជិត១០០ភាគរយ

ក្នុងខែឧសភា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ៧៧៦នាក់ ដែលមានការធ្លាក់ចុះ៩៩.៧៧ភាគរយ ធៀបនឹងខែឧសភា ឆ្នាំ២០១៩។ ដូចគ្នានេះដែរ ចំណូលដែលបានមកពីការលក់បណ្ណមានត្រឹមតែ ៧២ ០៣៧ដុល្លារអាមេរិក ធ្លាក់ចុះ៩៨.៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែឧសភា នេះ។

ចំណែកចំណូលក្នុងរយៈពេល៥ ខែ នៃដើមឆ្នាំ២០២០នេះ ក៏មានការធ្លាក់ចុះដូចគ្នា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ នៅក្នុងសកលលោក។

ទិន្នន័យពិគ្រោះស្ថានអង្គរឲ្យដឹងថា រយៈពេល៥ ខែ មានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ប្រមាណ ៣៨៦ ០៩៣នាក់ មានការថយចុះ ៦៥.៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សម្រាប់ចំណូលក្នុងរយៈពេល៥ខែ មានចំនួន ប្រមាណ ១៨ ០២១ ៣៣៦ដុល្លារអាមេរិក ធ្លាក់ចុះ​ ៦៤.១៨ភាគរយ ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕

រូបភាពដោយៈ ក្រសួងទេសចរណ៍/លោក #SarunSitha

ads banner
ads banner
ads banner