នាយករដ្ឋមន្ត្រី មានមោទកភាពដែលខ្មែរអាចសាងសង់ផ្លូវស្តង់ដានៅខេត្តព្រះសីហនុ

ថ្លែងចេញពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រីហ៊ុន​បានថ្លែងដោយមោទកភាពចំពោះការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុដែលមានចំងាយត្រឹម៨០គីឡូប៉ុន្តែមានគុណភាពខ្ពស់ និងស្រស់ស្អាត។​

លោកបានមានប្រសាសន៍ថា ក្រុមការងារសាងសង់របស់រដ្ឋាភិបាលពិតជាមានសមត្ថភាពខ្ពស់ក្នុងការកសាងផ្លូវនៅខេត្តព្រះសីហនុដែលមានផ្លូវទំហំរហូតដល់៥០ម៉ែត្រ​ ហើយផ្លូវដែលមានទំហំតូចបំផុតក៏២០ម៉ែត្រដែរ។ ម្យ៉ាងវិញទៀត ការពុះ​ភ្នំធ្វើផ្លូវក៏ជាអ្វីដែលខ្មែរចាប់ផ្តើមធ្វើបាននោះដែរ​ដែលកាលពីមុនគឺពឹងពាក់កម្លាំងបរទេសដើម្បីធ្វើសុទ្ធសាធ។

ផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។ បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាង​រួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។

គូសបញ្ជាក់ផងថា​ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យឆ្លាក់ឈ្មោះកន្លែងដែលពុះភ្នំធ្វើផ្លូវថា “ខ្មែរអាចធ្វើបាន”ផងដែរ ដោយឡែកកន្លែងមានដើមឈើ និងសិលា លោកបានដាក់ឈ្មោះឱ្យថា​ចាំស្នេហ៍៕

ads banner
ads banner
ads banner