ក្រុមហ៊ុន Pfizer នៅអាមេរិកកំពុងដាក់ពាក្យស្នើសុំចែកចាយវ៉ាក់សាំងកូវីដ19 របស់ខ្លួនយ៉ាងបន្ទាន់បន្ទាប់ពីបានធ្វើតេស្ត 4 រដ្ឋរួចមក
បរទេស៖ក្រោយការធ្វើតេស្តសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ19 នៅក្នុងរដ្ឋចំនួន 4 របស់សហរដ្ឋអាមេរិករួចមកគិត
មកត្រឹមថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនផលិតឧិសថ Pfizer បានដាក់ពាក្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយទៅកាន់រដ្ឋបាលកិច្ចការងារអាហារនិងឧិសថ FDA ដើម្បីអាចធ្វើការចែកចាយជាបន្ទាន់នូវវ៉ាក់សាំង BNT162b2។
យោងតាមការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន Pfizer បាននិយាយថា ជាក់ស្តែងវ៉ាក់សាំងនៅក្នុងស្តុកបានត្រៀមរួចរាល់អស់ហើយនៅរង់ចាំតែការអនុម័តយល់ព្រមពី FDA ភ្លាមខ្លួននឹងចាប់ផ្តើមចែកចាយភ្លាមនៅប៉ុន្មានម៉ោងបន្ទាប់ដែលក្នុងនោះតាមផែនការបណ្តាប្រទេសជាច្រើនលើលោកបានកម្ម៉ង់ទិញ BNT162b2 នេះរួចទៅហើយដូចជាអូស្ត្រាលីកាណាដាជប៉ុនអង់គ្លេសព្រមទាំងប្លុកអ៊ឺរ៉ុបផង។

ផែនការបច្ចុប្បន្នសម្រាប់ Pfizer ក្រុមហ៊ុននឹងធ្វើការចែកចេញវ៉ាក់សាំងកូវីដ19 ចំនួន 50 លានដូសឲ្យបានមុនផុតឆ្នាំ2020 និងចំនួន1.3 ពាន់លានដូសនៅត្រឹមចុងឆ្នាំ 2021។
ក្រៅពីនេះផងដែរ Pfizer ក៏បានអះអាងដែរថាខ្លួននឹងចែកចាយវ៉ាក់សាំងកូវីដ១៩ទៅកាន់មនុស្សដែលងាយរងគ្រោះទាំងអស់នៅទូទាំងអាមេរិកឲ្យបានត្រឹមពាក់កណ្តាលខែធ្នូខាងមុខនេះប៉ុណ្ណោះ៕