លោកស្រីគឹម ញឹប ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស
ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
នៅឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខា នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារទាំងអស់។ អំណោយមនុស្សធម៌ដែលបានយកទៅចែកជូនក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស, ទឹកស៊ីអ៊ីវ០១យួរ, ឆ្នាំងបាយ ឬធុងទឹកកក ឬខ្ទាឆា ឬបំពង់ទឹកក្ដៅ ឬចានស្រាក់ ចំនួន០១, ឃីត០១កញ្ចប់ នឹងថវិកាមួយចំនួន៕ ដោយ / គ្រី សម្បត្តិ