ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីរការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០
ក្លឹបក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីរការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់បោះ នៃអគារហ្វឹកហ្វឺនកីឡា ។ ដោយមានការអញ្ជើញចូលរួមបិទការប្រកួតពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ និងឯកឧត្តម ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។


យោងតាមលទ្ធិផលរបស់គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា ក្លឹបក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស៧គ្រឿង និងសំរឹទ្ធ១ , ក្លឹបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៥គ្រឿង ប្រាក់៤ , ក្លឹបតារាជអង្គរ(ខេត្តសៀមរាប) ដណ្តើមបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១ , ក្លឹបហ្វ្រេនហ្សូន ដណ្តើមបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៦ , ក្លឹបខេត្តប៉ៃលិន ដណ្តើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ , ក្លឹបរាជសីហ៍ ដណ្តើមបានមេដាយប្រាក់១ សំរឹទ្ធ២ , ក្លឹបសែនសុខ ដណ្តើមបានមេដាយប្រាក់១ , ក្លឹបវិទ្យាល័យច្បារអំពៅ ដណ្តើមបានមេដាយសំរឹទ្ធ៦ ,ក្លឹបតាឡី ដណ្តើមបានមេដាយសំរឹទ្ធ៤ , ក្លឹបអង្គការសង្គ្រោះកុមារ ដណ្តើមបានមេដាយ សំរឹទ្ធ២ , ក្លឹបវិទ្យាល័យវត្តកោះ ដណ្តើមបានមេដាយ សំរឹទ្ធ ២ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៧ ដោយបញ្ចប់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលកីឡាករ កីឡាការិនី ចូលរួមសរុប ៧៦នាក់មកពី១២សមាគម-ក្លិប ៕