AppHarvest បង្ហាញបច្ចេកវិទ្យាកសិដ្ឋានបែបអេកូ ប្រើទឹកតិចបង្កើនទិន្នផលខ្ពស់

អត្ថបទដោយ៖
ស៊ុន លី

ច្ចេកវិទ្យាថ្មី ៖ បច្ចេកវិទ្យាកសិកម្មទំនើបៗត្រូវបង្កើតឡើងជារៀងរាល់ថ្ងៃ ដើម្បីបម្រើការងារដាំដំណាំឱ្យកាន់ងាយស្រួល ចំណេញពេលវេលា ចំណាយតិច និងទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែងព័ត៌មានចុះផ្សាយដោយ WEForum បានបង្ហាញថា AppHarvest ជាបច្ចេកវិទ្យាអេកូកសិដ្ឋានដំាដុះបែបថ្មីមួយប្រើប្រាស់សម្រាប់ដំណាំនៅតាមផ្ទះ និងធ្វើជាកសិដ្ឋានធំៗ ដោយចំណាយទឹកស្រោចស្រពតិចបំផុត ហើយបង្កើនទិន្នផលបានខ្ពស់រហូតនឹងស្មានមិនដល់។

បច្ចេកវិទ្យាធ្វើកសិកម្មបែបអេកូរបស់អាមេរិកមួយនេះ កំពុងធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍និងភ្ញាក់ផ្អើលនៅពេលឃើញគុណសម្បត្តិដ៏អស្ចារ្យរបស់វា។ កសិដ្ឋានដាំដុះរបស់ AppHarvest អាចផ្តល់ទិន្នផលរហូតដល់ទៅ 30ដងច្រើនជាងការដាំដុះតាមបែបធម្មតា ឬការដាំដុះតាមបែបប្រពៃណីលើផ្ទៃដីទទឹងមួយម៉ែត្របណ្តោយមួយរយម៉ែត្រ (មួយអា)។ ទំហំដីនេះវាត្រូវការទឹកតែ 10 ភាគរយប៉ុណ្ណោះនៃទឹកប្រើប្រាស់ធម្មតា ហើយទឹកប្រើប្រាស់នោះជាទឹកដែលទាញយកមកពីទឹកភ្លៀង។

កសិដ្ឋានកំពុងប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន AppHarvest ដំបូងមានវត្តមាននៅក្នុងរដ្ឋ Kentucky ។ កសិដ្ឋានបែបអេកូនេះ មិនប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត ដាំដុះបានគ្រប់រដូវកាលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធគ្រប់គ្រងអាកាសធាតុដែលមាននៅពីខាងក្នុង។ លើសពីនេះកាកសំណស់ពីកសិដ្ឋានមិនបានគម្រាមកំហែងដល់ប្រភពទឹកប្រភពទឹក គុណភាពដី និងបរិស្ថានឡើយ។ គួរបញ្ចាក់ថា តាមការព្យាករណ៍ទុកកំណើនប្រជាជននៃភពផែនដីនឹងកើនដល់ 8.5 ពាន់លាននាក់នៅត្រឹមឆ្នាំ 2030 ដែលចំនួននេះនឹងទាមទារឱ្យមានការប្រើប្រាស់ទឹកស្អាតកើនឡើងរហូតដល់ 40 ភាគរយ។ នេះជាមូលហេតុដែលត្រូវកាត់បន្ថយការប្រើប្រាស់ទឹកដាំដំណាំឱ្យកាន់តែតិច ដើម្បីការរស់នៅប្រកបដោយនិរន្តភាពដែលជាក្តីប្រាថ្នារបស់មនុស្សម្នាក់ៗនាពេលអនាគត។ មកដល់ពេលនេះ AppHarvest កំពុងសាងសង់កសិដ្ឋានរបស់ខ្លួនចំនួនពីរកន្លែងនៅក្នុងរដ្ឋ Kentucky ហើយកំណត់ផែនការផងបើកដំណើរជាបន្តបន្ទាប់ចំនួន 12 កន្លែងនៅក្នុងឆ្នាំ 2025 ខាងមុខ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner