រដ្ឋបាលស្រុកកណ្ដាលស្ទឹង ចុះអប់រំ និងទប់ស្កាត់សំណង់មិនរៀបរយនៅតាមមាត់ស្ទឹងតាហោ
កណ្ដាល៖ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ជៀសវាងភាពអនាធិបតេយ្យ អាជ្ញាធរចុះអប់រំណែនាំ និងរុះរើសំណង់មិនរៀបរយដើម្បីទប់ស្កាត់កុំឱ្យកាន់តែរីករាលដាលបន្ថែម៖ លោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា សំណង់មិនរៀប រយដែលបានសង់នៅតាមមាត់ស្ទឹងតាហោ ដែលស្ថិតនៅក្នុងភូមិឆ្មាពួន ភូមិប្រជុំអង្គ និងភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង នេះ កន្លងមកអាជ្ញាធរ ធ្លាប់បានធ្វើការអប់រំ ណែនាំ និងហាមឱ្យពួកគាត់បញ្ឈប់សកម្មភាពជារើយៗ។
ប៉ុន្តែ ប្រជាពលរដ្ឋហាក់មិនយកចិត្តទុកដាក់នោះទេ ផ្ទុយទៅវិញ នៅតែបំពានដោយលួចសាងសង់ និងបោះបង្គោលព័ទ្ធយក នៅពេលយប់ ហើយមកដល់ពេលនេះ គឺកើនឡើងជាង២០០ខ្នងផ្ទះហើយ។ លោកបានបន្តថា ក្រុមប្រជាពលរដ្ឋទាំងនេះ គឺភាគតិចណាស់នៅក្នុងឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឺង ក្រៅពីនោះមកពីស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ កំពង់ចាម និងរាជធានីភ្នំពេញ បានមកលួចបោះបង្គោលសង់ផ្ទះ និងធ្វើការលក់ទិញពីម្នាក់ទៅម្នាក់យ៉ាងអនាធិបតេយ្យដោយគ្មាន ការដឹងឮពីអាជ្ញាធរឡើយ ដែលនាំឱ្យមានភាពអនាធិបតេយ្យ ដល់សន្តិសុខសណ្តាប់ធ្នាប់។
ហើយកាលពីថ្ងៃទី១០ ឧសភា ២០២០ក ន្លងទៅនេះ រដ្ឋបាលស្រុក ក៏បានចេញសេចក្តីជូនដំណឹង ឱ្យពួកគាត់ធ្វើការរុះរើក្នុងរយៈពេល៥ថ្ងៃ ផងដែរ ប៉ុន្តែ ពួកគាត់នៅតែមិនព្រមរុះរើ បែរជាកាន់តែសង់បន្ថែម ពេលថ្ងៃទី២១ ឧសភា នេះ យើងដឹកនាំកម្លាំងចម្រុះចុះមកសារជាថ្មី ដោយធ្វើការរុះរើសំណង់ដែលទើបសង់ថ្មី រុះរបងដែលធ្វើថ្មី និងធ្វើការណែនាំមិនឱ្យជាងសាងសង់បន្ត។
អ្នកស្រី ផន សុខណា អាយុ៥០ឆ្នាំ នៅភូមិប្រជុំអង្គ បាននិយាយថា ដោយសារប្តីមានជំ ងឺគាត់ក៏លក់ដីអស់ ហើយដោយគ្មានកន្លែងស្នាក់នៅទើបមកសង់ផ្ទះនៅតាមប្រឡាយនេះ ហើយអ្នកដែលរស់នៅតាមមាត់ប្រឡាយនេះ គឺមានអ្នកនៅស្រុកនេះប្រមាណ៥ទៅ៦គ្រួសារប៉ុណ្ណោះ ក្រៅពីនោះគឺមកពីតំបន់ផ្សេងៗ។ ចំណែកឯ អ្នកស្រី អ៊ឹម សារ៉ន មានស្រុកកំណើតនៅស្រុកស្អាង បានប្រាប់ដែរថា គាត់មកនៅទីនេះ៤ឆ្នាំហើយ ហើយកាលមកនៅអាជ្ញាធរក៏បា នហាមដែរ ប៉ុន្តែ ដោយគ្មានកន្លែងនៅក៏ចេះតែនៅទៅ ហើយបើរដ្ឋដេញមែននោះ មិនដឹងជាទៅនៅទីណាទេ៕ ដោយ ខាត់.សុខឿន