សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានយកអំណោយចែកជូនដល់រងគ្រោះដោយសារខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះ នៅស្រុកបាធាយ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និង  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា និងអនុសាខាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះ នៅ ២កន្លែងផ្សេងគ្នា ក្នុងមូលដ្ឋានស្រុកបាធាយ។

នៅក្នុងឱកាសនោះឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែង តែបារម្ភ និង គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង ដែលរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង មិនប្រកាន់ជាតិសាសន៍ ហើយតែងបានចាត់តំណាងចុះជួប ចុះជួយអន្តរាគមន៍ដោះស្រាយ ទាន់ពេលវេលា ពោលគឺ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ជាចំបង, ត្រូវអនុវត្តន៍វិធានការរក្សា អនាម័យស្អាត ៣យ៉ាង អោយបានជាប់ជាប្រចាំ , ត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំគ្នា មានលក្ខណៈប្រមូលផ្តុំឡើយ ពិសេស ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួនតាមសារអប់រំ នានា របស់ក្រសួងសុខាភិបាល ដើម្បី រួមគ្នា ការពារ ទប់ស្កាត់និងជៀសអោយផុត ពីការឆ្លងរាលដាល នូវជម្ងឺកូវីដ១៩ ដ៏កាចសាហាវ នេះ ។

គួរបញ្ចាប់ថាក្នុងការជួបពីរកន្លែងនោះរួមមាន៖ ១- ជួបសំណេះសំណាលជាមួយជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៦០នាក៎ ក្នុងនេះ ជនចាស់ជរា ២៨នាក់, ជនមានពិការភាព ៥នាក់, ស្ត្រីមេម៉ាយកូនច្រើន ៦ នាក់, កុមារកំព្រា ៦  នាក់ , អ្នកជម្ងឺរ៉ាំរ៉ៃ ១៥ នាក់ ប្រព្រឹត្តទៅ នៅក្នុងសាលាស្រុកបាធាយ  ហើយបានផ្តល់នូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១យួរ, ម៉ាស់ ៥ បន្ទះ និងថវិកា ២០,០០០ រៀល  ។

២, ជួបសំណេះសំណាលជាមួយគ្រួសារជនរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ២៩ គ្រួសារ ក្នុងឃុំត្រប់ រួមមាននៅភូមិរោធ ចំនួន ២៦ គ្រួសារ និងភូមិអូម៉ាល់ ចំនួន ៣គ្រួសារ ហើយបានផ្តល់អំណោយមនុស្សធម៌ ជូន ចំពោះ ជនរងគ្រោះកម្រិតធ្ងន់ ដែលរលំផ្ទះទាំងស្រុង ចំនួន ១១ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន  អង្ករ ២៥គក្រ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ , តង់ ១ , ឃីត ១កញ្ចប់ និងថវិកា ៤០០,០០០ រៀល ។ចំពោះ ជនរងគ្រោះ ដែលរបើកក្បឿង សង្កសី កម្រិតមធ្យម ចំនួន ១៨ គ្រួសារ ទៀតនោះ ឯកឧត្តមប្រធាន បានផ្តល់ ជូន នូវ អង្ករខ្នាត ២៥គក្រ ចំនួន ១៨ បាវ, មី ១៨កេស, ទឹកត្រី ១៨យួរ, ទឹកស៊ីអ៊ីវ ១៨យួរ, ត្រីខ ១៨០ កំប៉ុង និងថវិកាសរុប ៣,៦០០,០០០ រៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner