ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនឡើងដល់៧ម៉ឺន៤ពាន់២៩២ករណី ក្នុងនោះមានប៉ូលិសជាង១ពាន់ឆ្លងវីរុសនេះ

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌា៖ ប៉ូលិសឥណ្ឌា២២១នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនប៉ូលិសសរុបជាង១ពាន់នាក់ហើយបានឆ្លងវីរុសនេះ អំឡុងពេលចុះបំពេញភារកិច្ចរបស់ពួកគេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

មហារ៉ាស្ត្រាគឺជារដ្ឋធំបំផុតលំដាប់លេខ២នៅប្រទេសឥណ្ឌា ដែលមានករណីឆ្លងជំងឺCOVID-19ច្រើនជាងគេ ហើយក្នុងចំណោមមន្ត្រីប៉ូលិសឥណ្ឌាដែលបានឆ្លងវីរុសនេះសរុបនៅទូទាំងរដ្ឋមួយនេះ ទាំង១ពាន់៧នាក់ខាងលើនេះ មាន០៧នាក់បានស្លាប់ និង ១១៣នាក់ជាសះស្បើយឡើងវិញ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះនៅទូទាំងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ម៉ឺន៤ពាន់២៩២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់៤១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៤ពាន់៤២០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner