ក្រុមការងារ ស ស យ ក រាជធានីភ្នំពេញ សហការជាមួយ សមាគមពាពិជ្ជករវ័យក្មេងកម្ពុជា ចុងភៅ សេង ហុកហេង និង Hengmart បាននាំយកទឹកបរិសុទ្ធ ចំនួន ១០០កេស ជូនដល់ក្រុមការងារ គ្រូពេទ្យ កម្លាំង ចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុង ធ្វើចត្ដាឡីស័កនៅមណ្ឌលចត្ដាឡីស័កអនុវិទ្យាល័យដង្កោរ
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុម ការងារ ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយ សមាគមពាពិជ្ជករវ័យក្មេងកម្ពុជា ចុងភៅ សេង ហុកហេង និង Hengmart បាននាំយកទឹកបរិសុទ្ធ ចំនួន ១០០កេស ដែល ជា អំណោយ របស់ ចុងភៅ សេង ហុកហេង និង បុរី ហាយធិច ព្រមទាំង ស្វាយទុំ ចំនួន ២០០ កំប៉ុង ដែល ជា អំណោយ របស់ ឧកញ៉ា ម៉ុង ឫទ្ធី និង Hengmart ជូនដល់ក្រុមការងារ គ្រូពេទ្យ បងកម្លាំង ចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុង ធ្វើចត្ដាឡីស័កនៅមណ្ឌលចត្ដាឡីស័កអនុវិទ្យាល័យដង្កោរ។
ទឹកចិត្តដ៏ប្រពៃនេះ បានបង្ហាញពីកម្លាំងសាមគ្គីរបស់ពាណិជ្ជករ និងភាគីពាក់ព័ន្ធក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងគាំទ្រក្រុមការងារជួរមុខក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សំដៅ ឈានទៅបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យ បាន ក្នុង រយៈពេល ខាងមុខ នេះ។





