ឯកឧត្តម រ័ត្ន វិរៈ បានដឹកនាំក្រុមការងារ នាំនូវអំណោយរបស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែសំរាលបុត្រ និងគ្រួសារដែលមានសមាជិកទទួលមរណភាព
សំរោងលើ ស្រុកអង្គស្នួល ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម រ័ត្ន វិរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល បានដឹកនាំក្រុមការងាររួមមាន លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងពាំនាំនូវអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែសំរាលបុត្រ និងគ្រួសារដែលមានសមាជិកទទួលមរណភាព សរុបចំនួន៩០គ្រួសារ (សម្រាប់ខែធ្នូ ឆ្នាំ២០២០ និងខែមករា កុម្ភៈ ឆ្នាំ២០២១) ក្នុងនោះ ៖
⁃ គ្រួសារសំរាលបុត្រចំនួន៧៦គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្គ៥០គីឡូក្រាម និងថវិកា៥០ ០០០៛
⁃ គ្រួសារដែលមានសមាជិកមរណភាពចំនួន១៤គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្គ៥០គីឡូក្រាម និងថវិកា១០០ ០០០៛។ ឯកឧត្តមក៏បានចូលរួមថវិកាមួយចំនួនដើម្បីកែលម្អទីស្នាក់ការគណបក្សឃុំសំរោងលើ។
ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរការសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល និងផ្តាំផ្ញើថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ ឱ្យបន្តនិងបង្កើនការយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួមសហការក្នុងការ បង្ការ ទុបស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននៅវិធាន ៣ការពារ និង៣កុំផងដែរ។









