នាវាចម្បាំងតាំងពីសម័យសង្រ្គាមត្រូវបានស្រង់ចេញពីទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តកំពង់ចាម
អត្ថបទដោយ៖
ធី ដា
នាវាចម្បាំង១គ្រឿង ដែលសន្និដ្ឋានថាបានលិចលង់តាំងពីសម័យសង្រ្គាមចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានស្រង់ចេញពីទឹកទន្លេមេគង្គនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ចុះពិនិត្យមើលប្រតិបត្តិការស្រង់បានពីនាវាចម្បាំង ដែលលិចបាត់តាំងពីសង្រ្គាមចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំដល់ឆ្នាំ១៩៧៥។ ក្រុមការងារអន្តរាគមន៍ស្រាវជ្រាវ និងប្រតិបត្តិការស្រង់នាវា បានប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងដ៏ចំណាស់នេះ និងគ្រោងឆ្អឺងលលាក្បាលមនុស្សផងដែរ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



