កម្លាំងអាជ្ញាធរខណ្ឌចំការមនឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនបុរសជនជាតិចិន៤នាក់ និងដកហូតទូរហ្គេមបាញ់ត្រី១ទូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០  កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារមួយចំនួនទៀត។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ មានការចូលរួមពីកម្លាំងនគរបាលខណ្ឌចំការមន និងមន្ត្រីសាលាសង្កាត់ទន្លេបាសាក់  ជាច្រេីននាក់ផងដែរ  ដោយចាក់យកទូហ្គេមបាញ់ត្រីចំនួន១ទូ និងឃាត់ខ្លួនបុរសជនជាតិចិន៤នាក់ផងដែរ។

ក្រោយពីបញ្ចប់ការបង្ក្រាបរួចរាល់ បុរសជនជាតិចិនទាំង៤នាក់ រួមទាំងសម្ភារនៃវត្ថុតាង  ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរដឹកបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕ធ.ដ

ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner