ថ្ងៃនេះ! ឡាវបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ៣ថ្ងៃជាប់គ្នាហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
អាជ្ញាធរឡាវ នាថ្ងៃទី២៥ មេសា ២០២១នេះ បានប្រកាសពីការឆ្លងកូវីដ១៩ ចំនួន៧៦នាក់ទៀត កើនដល់ ៣២៣នាក់ហើយ។
ជាការឆ្លងច្រើនខ្លាំងក្លា ៣ថ្ងៃជាប់ៗគ្នា ក្នុងប្រទេសឡាវ បន្ទាប់ពីស្ងប់ស្ងាត់ ជាយូរមកហើយនោះ។ ម្សិលមិញ ឡាវប្រកាសពីការឆ្លង៨៨នាក់ កាលពីថ្ងៃទី២៣ ប្រកាសឆ្លងជាង៦០នាក់។ យ៉ាណាក៏ដោយ ឡាវពុំទាន់មនុស្សស្លាប់ដោយសារកូវីដ១៩នៅឡើយទេ។
ប្រភពបញ្ជាក់ថា ករណីឆ្លងថ្មីៗ ភាគច្រើនក្នុងរដ្ឋធានីវៀងចន្ទ ដោយរបាយការណ៍ថ្ងៃនេះបញ្ជាក់ថា ក្នងចំណោម៧៦នាក់ វៀងចន្ទមាន៦០ករណីហើយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ