ប្រជាពលរដ្ឋដែលធ្លាប់ចេញចូល កុដិលេខ២៥ ក្នុងវត្តវត្តសារាវ័នតេជោក្នុងរាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ
វត្តសារាវ័នតេជោស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ គិតត្រឹមម៉ោង៩យប់ថ្ងៃទី២៣ឧសភាឆ្នាំ២០២១ ក្រុមការងារ និងក្រុមគ្រូពេទ្យបានចុះយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ជាលទ្ធផលរកឃើញវិជ្ជមានចំនួន១០នាក់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ឧសភានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ជាពិសេសកុដិលេខ២៥ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនោះ។ បើសិនជាមាន រោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ដែលមានទីតាំងនៅ៖
វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា), វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ), ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ), ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ) និងសួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) រាជធានីភ្នំពេញ។