ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផង ដែរ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២២នាក់នោះ មានកម្មកររោងចក្រចំនួន៥នាក់, ពលរដ្ឋ ១៦ នាក់ដែលប៉ះពាល់ជាមួយនឹងកម្មករ និងម្នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកឆ្លង ទាំង២២នាក់នោះ រួមមានពលរដ្ឋនៅស្រុកតាំងគោកចំនួន២០នាក់, នៅស្រុកស្ទោងម្នាក់ និងនៅស្រុកប្រាសាទ សំបូរម្នាក់។ 

ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩សរុបចំនួន២១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៨២៨នាក់រួមទាំងអ្នកទើបព្យាបាលជាសះស្បើយ៤នាក់ចុងក្រោយនេះផងដែរ។ បច្ចុប្បន្នអ្នកឆ្លងកំពុង ព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន១២៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner