មណ្ឌលចក្តាឡីស័កស្រុករតនមណ្ឌល បានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់នៅថ្ងៃនេះ
រដ្ឋបាលស្រុករតនមណ្ឌល៖ មណ្ឌលចក្តាឡីស័កស្រុករតនមណ្ឌល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១នេះ បានធ្វើតេស្តរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងនោះមានស្រី ចំនួន ០២នាក់ ( ក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ចំនួន ០៣នាក់ ស្រី ០២នាក់, ក្នុងភូមិចំការល្មុត ឃុំស្តៅ ចំនួន ០១នាក់ប្រុស និងភូមិបាណង់ ឃុំស្តៅ ០១នាក់ប្រុស) ។ អ្នកជំងឺទាំង ៥នាក់ មានប្រភពឆ្លងមកពីកាស៊ីណូ ក្នុងខេត្តប៉ៃលិន និងត្រូវបានយកទៅដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូដ-១៩ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សូមបងប្អូនចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕