លោក ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជា ប្រធានក្រុមការងារ ស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះ សំដៅពង្រឹងបន្ថែមទៀតក្នុងការស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពិសេសស្រាវជ្រាវរកមេខ្យល់ ដែលនាំពលករ ចេញ-ចូល ប្រទេសថៃ ក៍ដូចជា នាំពលករគិចពីការធ្វើចត្តាឡីស័ក ។
លោក ក៏បានកោតសរសើរដល់កងកម្លាំងជួរមុខគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីគ្រួសារ ជាទីស្រលាញ់ ដើម្បីជាតិមាតុភូមិ ហើយដោយឃើញផ្ទាល់ នូវ ទុកលំបាករបស់កងកម្លាំងជួរមុខ, ឯកឧត្តម មានប្រសាសន៍ថា នឹងនាំបញ្ហាប្រឈមទាំងនេះជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ ។ ក្រោយពីបញ្ចប់អង្គប្រជុំ ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រក៤០០) ផងដែរ ៕ ដោយវណ្ណលុក











