កងយោធពលខេមរៈភូមិន្ទ ដាំកូនឈើប្រមាណ១ម៉ីនដើម នៅ ទីបញ្ជាការយោធភូមិភាគទី៤ខេត្តសៀមរាប
សៀមរាប៖ កងយោធពលខេមរៈភូមិន្ទ ប្រចាំយោធភូមិភាគ៤ បាន ប្រារព្ធ ធ្វើពិធីដាំ កូនឈើ ចម្រុះ ប្រមាណ ១ម៉ឺន ដើម នៅ ក្នុងទីបញ្ជាការ កងយោធពលខេមរៈភូមិន្ទ យោធ ភូមិ ភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ទី០១ខែមិថុនា ឆ្នាំ២០២១។
ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំ ជាង ២.៥ហិកតារនេះ មាន ស្ថាប័នជាច្រើន មកចូលរួម ដូចជា មន្ត្រី សាលាខេត្តសៀមរាប មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេ សាទ ខេត្តសៀមរាប មន្ត្រី នគរបាល និង ក្រុមចលនា យុវជន ១៥៧ ផង ។
លោកឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃកង យោធ ពល ខេមរៈភូមិន្ទ យោធភូមិភាគ៤ ដែលជាគណអធិបតី ក្នុងពិធីដាំ កូនឈើ នេះ មានប្រសាស ន៍ ថា៖ ការដាំ កូនឈើនៅក្នុងខេត្តសៀមរាបពេលនេះ គឺ ជា ការរួមចំណែក ការពារបរិស្ថាន និងជួយ លើ ក កំពស់ សោភ័ណភាព ខេត្តសៀមរាប ព្រមទាំងធ្វើ ឱ្យប្រាសាទបុរាណ កាន់តែ មានសម្រស់ ទាក់ ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកទស្សនា បានកាន់តែច្រើនថែមទៀត ។
លោកឧត្តមសេនីយឯក មានប្រសាសន៍ទៀតថា ៖ការដាំកូនឈើនេះ លោក មិនត្រឹមតែចង់ ឱ្យ ដាំ នៅក្នុងខេត្ត សៀមរាបប៉ុណ្ណោះ ទេ គឺ ចង់ឱ្យខេត្តចំនួន ៤ មានខេត្តឧត្តរមានជ័យ ខេត្តព្រះវិ ហារ និង ខេត្តកំពង់ធំ ដែលស្ថិតនៅក្រោម ចំណុះយោធភូមិភាគ៤ បានដាំកូនឈើ ឡើងវិញ ក្នុងគោលបំ ណង ជួយកាត់បន្ថយការឡើងកំដៅ លើផែនដី និង ការប្រែប្រួលអាកាសធាតុ ឱ្យប្រសើរឡើង។
សូមរំលឹក ថា៖នេះ ជាលើកទី២ ហើយ ដែល អាជ្ញាធរជាតិអប្សរា បានផ្ដល់កូន ឈើចម្រុះ ចំនួន ១ម៉ឺនដើម ឱ្យកងយោធពលខេមរៈភូមិន្ទ នៃយោធភូមិភាគ៤ ដាំ នៅក្នុងទីបញ្ជាការ ។
កាលពី អំឡុង ខែ ឧសភា ឆ្នាំ ២០២០កន្លងទៅ អាជ្ញាធរជាតិអប្សរាធ្លាប់ បាន ផ្ដល់ កូន ឈើចម្រុះ ចំនួនមួយ ម៉ីនដើម ឱ្យកងយោធពលខេមរៈភូមិន្ទ នៃយោធភូមិភាគ៤ យកទៅដាំ នៅក្នុងទីបញ្ជាការ ដដែល នេះ ម្ដង មកហើយ ។
គួរបញ្ជាក់ថានៅក្នុងឱកាសដាំកូនឈើ កាលពីព្រឹក ថ្ងៃទី១ខែមិថុនា នោះ ទីបញ្ជាការនៃយោធភូមិភា គ ៤ ក៏បាន ប្រគល់វត្ថុបុរាណចំនួន៥ដុំ ដែលកងទ័ព បានរកឃើញ ពី តាមទីបុរាណដ្ឋាននានា ជូន ដល់ អា ជ្ញាធរ ជាតិអប្សរា ឱ្យយកទៅ រក្សាទុកផងដែរ៕







