សហភាពអឺរ៉ុប និង WHO ប្រកាសរួមគ្នាគាំទ្រការត្រៀមបង្ការ និងឆ្លើយតបការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរួមសម្រាប់ផ្សព្វផ្សាយបន្ទាន់ របស់សហភាពអឺរ៉ុប និងអង្គការសុខភាពលោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានរួមសហការគ្នា គាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែង សនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនេះ បានឱ្យដឹងទៀតថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង ២.៨លានអឺរ៉ូ (៣.៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។

នៅក្នុងសេចក្តីប្រកាសរួមនេះ បានបញ្ជាក់បន្ថែមទៀតថា ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន ៕ ដោយវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner