បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តtoyota priusគ្រឿងពីចំហៀង ពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៤០នាទីយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ២៦១ កែងនឹង១៨៦ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ1GS-1442ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ២៦១ជ្រុលទៅបុករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2AZ-4200ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១  ទិសដៅពីត្បូងទៅជើងចំពីចំហៀងរថយន្តពេញទំហឹង  បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

  ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដោយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់  ៕  ដោយ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner