រដ្ឋបាលខេត្តកំពតផ្តល់ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យដល់អាជ្ញាធរ មន្ទីរអង្គភាពនិងមន្ទីរពេទ្យបង្អែក

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ កំពុងតែកើនឡើងពាក់ព័ន្ធកាស៊ីណូតន់ហន់ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត បានប្រគល់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំពេទ្យ ជូនដល់មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក រដ្ឋបាលក្រុង ស្រុក និងអង្គភាពពន្ធនាគារខេត្តកំពតប្រើប្រាស់។

នៅព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ ២០២១ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើការបែងចែក ប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តនិង មន្ទីរពេទ្យបង្អែកទាំង៥ និងនិងរដ្ឋបាលក្រុងស្រុកទាំង៨ ព្រមទាំងអង្គភាពពន្ធនាគារខេត្តដើម្បីបានយកទៅ ប្រើប្រាស់បម្រើ ក្នុងសកម្មភាពបង្ការទប់ស្កាត់និងការព្យាបាលជំងឺកូវីដ១៩ក្នុងខេត្តកំពត ។
ក្នុងនោះបែងចែកជូនទៅមន្ទីរសុខាភិបាលខេត្តកំពត នូវឧបករណ៍ធ្វើតេស្តរហ័សកូវីដ១៩ ចំនួន ៣.៤៥០ដើម និងថ្នាំពេទ្យចំនួន៥១០ប្រអប់និងសម្រាប់, មន្ទីរពេទ្យបង្អែកទាំង៥ មន្ទីរពេទ្យនីមួយៗទទួលបាន ទឹកអាកុល២កានស្មើនឹង៦០លីត្រ ជេលលាងសម្អាតដៃ ១៨ដប ម៉ាស់ចំនួន ២កេះ ស្មើ ៥០ប្រអប់ ទឹកខ្ពុលមាត់ចំនួន ៦០ដប និងធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ។
ដោយឡែកជូនដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្ត ដោយមួយក្រុង/ស្រុកទទួលបានម៉ាស់ ១កេះស្មើនឹង ៥០ប្រអប់ និងជូនទៅពន្ធនាគារខេត្ត មានទឹកអាកុលចំនួន ២កានស្មើ ៦០លីត្រ និងម៉ាស់ចំនួន ២កេសស្មើនឹង ១០០ប្រអប់។
ឯកឧត្តមបញ្ជាក់ថា សម្ភារៈឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យខាងលើ សម្រាប់បម្រើសកម្មភាពព្យាបាលនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ បានមកពីការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ និងអាជីវករក្រុមហ៊ុននានាតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តផង និងរដ្ឋបាលខេត្តផង។
ឯកឧត្តមសង្ឃឹមជឿជាក់ថា របស់ទាំងនេះនឹងអាចទៅដល់ដៃអ្នកប្រើប្រាស់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីស១៩ ពិសេសរួមចំណែកបញ្ឈប់មិនឲ្យមានការឆ្លងថ្មីកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកំពតបន្តទៅទៀត ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner