រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ នូវខ្នងផ្ទះនិងទីតាំងចំនួន១៧កន្លែង ដែលស្ថិតក្នុងភូមិសាស្ត្រឃុំចំនួន០៣ របស់ស្រុកកំរៀងត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្ន
អត្ថបទដោយ៖
Kien Sereyvuth
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចធ្វើការបីទខ្ទប់ទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ និង ទីតាំងមួយចំនួនជាបណ្តោះ ចំនួន១៧កន្លែង ដែលស្ថិតនៅចំណុចភូមិសាស្ត្រឃុំចំនួន០៣ របស់ស្រុកកំរៀង។ ក្នុងនោះរួមមាន៖ឃុំបឹងរាំង ឃុំអូរដា និងឃុំកំរៀង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត របស់ខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ។
ការបិទខ្ទប់នេះគឺធ្វើឡើងយោងសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបង លេខ១១៧/២១សសរ. ចុះថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១ ស្តីពីការបិទខ្ទប់នូវខ្នងផ្ទះ និងទីតាំងចំនួន១៧កន្លែង ខាងលើនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ដោយបានភ្ជាប់មកជាមួយនូវខ្លឹមសាររួមនៃសេចក្តីសម្រេចទាំងស្រុង ដូចខាងក្រោមនេះ៖


