ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តដំបងបានឲ្យដឹងថា នៅថ្ងៃទី២មិថុនា ខេត្តបានរកឃើញមនុស្សចំនួន ៦៩នាក់បន្ថែមទៀតវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន៥០នាក់ជាប្រជាពលរដ្ឋ កម្មករ អាជីវករ និងបុគ្គលិកកាស៊ីណូ នៅស្រុកកំរៀង, នៅស្រុករតនមណ្ឌលចំនួន៤នាក់, នៅស្រុកបាណន់ម្នាក់, ស្រុកបវេល២នាក់, នៅក្រុងបាត់ដំបង់៤នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកថ្មគោល៤នាក់, ស្រុកម៉ោងឬស្សីម្នាក់, មកពីខេត្តកំពង់ឆ្នាំងម្នាក់ និងពីខេត្តប៉ៃលិនម្នាក់។

ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនៅថ្ងៃទី២មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១២នាក់ផងដែរ។ ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១០៥នាក់ មានអ្នកស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលនៅខេត្តបាត់ដំបងចំនួន១៩៦នាក់ និង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner