ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានចំនួន ៧២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរបាយការណ៍របស់ស្នងការខេត្តតាកែវ បានបញ្ជាក់ថាថ្ងៃទី៣ មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកប្រជាពលរដ្ឋដែលមានការសង្ស័យទៅពិនិត្យ ជាលទ្ធផលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧២នាក់ នៅទូទាំងខេត្ត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២នាក់នោះ មាននៅស្រុកសំរោងចំនួន ៣៩នាក់, ស្រុកត្រាំកក់ចំនួន ១០នាក់, ស្រុកអង្គរបុរីចំនួន ២នាក់, ស្រុកព្រៃកប្បាសចំនួន ៨នាក់, ស្រុកគិរីវង់៣នាក់, ស្រុកបាទី៣នាក់, ក្រុងដូនកែវ៦នាក់ និងស្រុកទ្រាំម្នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


