លោក Simone Inzaghi ត្រូវបានក្រុម Inter Milan ប្រកាសតែងតាំង ជាគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ
អត្ថបទដោយ៖
សារ៉ាន ទីងី
បើតាមការចុះផ្សាយរបស់ BBC Sport ដែលបានចេញផ្សាយនៅថ្ងៃនេះ បានអោយដឹងថា ក្រុមជើងឯក Serie A ក្រុម Inter Milan បានប្រកាសពីការតែងតាំងលោក Simone Inzaghi ជាគ្រូបង្វឹកថ្មី ជំនួសកៅអីលោក Antonio Conte ដែលបានលាឈប់កាលពីសប្តាហ៍មុននេះ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ។

Simone Inzaghi វ័យ ៤៥ឆ្នាំ បានសម្រេចចូលរួមជាមួយក្រុមជើងឯកអ៉ិតាលី Inter Milan បន្ទាប់ពីធ្លាប់ឈ្នះពាន Coppa Italia និង Super Cup ជាមួយក្រុម Lazio ក្នុងរយៈពេលដឹកនាំបាន ២២ឆ្នាំរបស់លោក និងដឹកនាំ Lazio បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Serie A រដូវកាលនេះ។

សូមរំលឹកថា លោក Inzaghi បានក្លាយជាអ្នកចាត់ការទូទៅក្នុងឆ្នាំ២០១០ ដោយបានដឹកនាំឈុតយុវជនរបស់ Lazio មុនពេលត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលក្នុងឆ្នាំ២០១៦ មក៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។