ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះ នូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនរដ្ឋបាលស្រុក កណ្តាលស្ទឹង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលស្រុកកណ្តាលស្ទឹង ជាពិសេសជូនប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹងទាំងអស់ ប្រកប ដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុក ដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ ១៩ លែងមាននោះទេ ដូច្នេះសូមអាជ្ញាធរស្រុកកណ្តាលស្ទឹង និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការ ពារ ៣ កុំ និង ២ ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះដែរ បងប្អូនកុំជឿតាមការញោះញ៉ុងរបស់ជនអគតិមួយចំនួន ដូចនេះបងប្អូនប្រជាពលរដ្ឋដែលដល់វេនទទួលការចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
អំណោយដែលឯកឧត្តម ម៉ម ប៊ុននាង បានប្រគល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង ពេលនោះ រួមមាន៖ ថវិកា ១២លានរៀល មី ២០០កេស ទឹកសុទ្ធ ១០០កេស ម៉ាស់ ០៥កេសធំ និងឃីត ចំនួន១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានបន្តនាំយកអំណោយទៅផ្តល់ជូនក្រុមប្រឹក្សាឃុំគោកត្រប់់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំ ពុង ធ្វើចត្តាឡីស័ក ចំនួន ២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា៥ម៉ឺនរៀល អង្គរ២០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធា០នគណៈកម្មការទី១០ ព្រឹទ្ធសភា បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារទើបទទួលមរណៈភាពចំនួន៤គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុង១គ្រួសារ ថវិកា ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៣០,៨១៣,២០០៛(សាមសិបលាន ប្រាំបីសែន មួយម៉ឺនបីពាន់ ពីរយរៀល)។

ប្រភព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី១០ ព្រឹទ្ធសភា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner