ឯកឧត្តម ហ៊ុន ម៉ាណែតផ្តល់បង្គន់អនាម័យចំនួន ១៤០ខ្នង ជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានផ្តល់បង្គន់អនាម័យចំនួន 140ខ្នងជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច និងត្រូវបាន ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសាងសង់ ជូនដល់គ្រួសារអតីតយុទ្ធជន នៅតាមផ្ទះនិមួយៗ នៅពេលដ៏ខ្លីខាងមុខនេះ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 06 ខែមិថុនា ឆ្នាំ2021 ដែលស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បងប្អូនតីតយុទ្ធជន រំភើបចិត្តរីករាយយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី ជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner