ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជេីញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូក្រាលកៅស៊ូ ក្នុងក្រុងបានលុង
រតនគិរី ៖ នៅថ្ងៃអាទិត្យទី ០៦ ខែមិថុនាឆ្នាំ២០២១ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ងិន ណែល អភិបាលនៃគណៈអភិបាលក្រុង លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក រួម និងមន្ត្រីពាក់ព័ន្ធបានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និង ពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ឯកឧត្តមប៊ូ ឡាំ ក៏បានមានប្រសាសន៌ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង ត្រៀមរៀបចំឯកសារពាក់ព័ន្ធ ឲ្យបានគ្រប់គ្រាន់ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនិងប្រព្រិត្តិទៅនាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ ជាពិសេសត្រូវបោះឆ្នោតជូន បេក្ខភាព ដែលមកពីគណបក្សប្រជាជនដើម្បីយើងមានការអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើន ឥតឈប់ឈរ មានសុខសន្តិភាពដូចសព្វថ្ងៃនេះ ៕ ដោយ គតិ យុត្ត








