បាត់ដំបងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទើបរកឃើញថ្ងៃនេះចំនួន ១៥នាក់
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទើបរកឃើញថ្មី ចំនួន១៥ នាក់ ដែលក្នុងនោះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ចំនួន១២នាក់ និង៣នាក់ រកឃើញលើពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលខេត្ត បានបញ្ជាក់ថាមានករណីជាសះស្បើយចំនួន ១២នាក់ ផងដែរ។ រហូតមកទល់ពេលនេះខេត្តបាត់ដំបង មានអ្នកឆ្លងសរុប ៣៩៩នាក់ អ្នកជាសះស្បើយសរុប ១៤៥នាក់និង ស្លាប់ ២នាក់ ដោយសារជំងឺកូវីដ-១៩។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

