សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលកងទ័ព បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (វីដេអូ)
មន្ទីរពេទ្យហ្លួងម៉ែ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់កងទ័ព បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការព្យាបាលជូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ តាំងតែពីមន្ទីរពេទ្យបានចាប់ផ្តើមដំណើរការទទួលអ្នកជំងឺកាលពីថ្ងៃ ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅនេះ។
សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរងនិងពលទាហានក្នុងជួរថ្នាក់ដឹកនាំមន្ទីរពេទ្យនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមអរគុណផងដែរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ១៩ (TYDA) ដែលបានរួមគ្នាជាមួយក្រុមគ្រូពេទ្យរបស់កងទ័ពក្នុងការថែរក្សានិងព្យាបាលអ្នកជំងឺបានយ៉ាងល្អប្រសើរ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕