កម្ពុជាមាតុភូមិយើង ០៩ មិថុនា ២០២១

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/5-WlpXr_Y_/


មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៩.០៦.២០២១
LD1 នៅព្រឹកថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ អញ្ជើញទទួលតំណក់ប្រេងដំបូងយកមករក្សាទុកនៅវិមានឈ្នះ ឈ្នះ និងអំពាវនាវឱ្យក្រសួងស្ថាប័ន ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ៕..អានផ្ទាល់
LD2 កម្ពុជា-ចិន ឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង ផ្ទាល់ប្រទេសទាំងពីរ៕..អានផ្ទាល់
LD3 រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ៕..អានផ្ទាល់
D3 មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់ ៕ …អានផ្ទាល់
LD កម្ពុជាសម្រេចផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួនជាង២លាន៧សែន ៧ម៉ឺននាក់គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន២៧.៧០%៕..ចប់
TG រដ្ឋបាលខេត្តកំពតចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ខណៈរកឃើញអ្នកវិជ្ជមានថ្មី ចំនួន៥៨ករណី ៕ ……អានផ្ទាល់……
TG1 នាថ្ងៃទី៨ ខែមិថុនា រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ បន្ថែមទៀត ខណៈខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀត តាមរយៈការ ធ្វើតេស្តរហ័ស (Rapid Test) ៕….ចប់…អានផ្ទាល់..
ព័ត៌មានអន្តរជាតិពេលព្រឹក
១- ព័ត៌មានដែលត្រូវបានចែកចាយលើបណ្តាញសង្គមនិងសារព័ត៌មានល្បីៗនៅលើពិភពលោកថ្ងៃនេះ គឺមាប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ទះកំផ្លៀងមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេស ថាតើមួលហេតុដំណើររឿងយ៉ាងណានោះ? លោកសាស្រ្តាចារ្យ ស៊ិន សារុន អ្នកតាមដានស្ថានការភូមិសាស្រ្តនយោបាយលំអិតជូន
២- សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- អ្នកសារព័ត៌មានបរទេសនឹងត្រូវតាមដានដោយ GPS នៅព្រឹត្តិការណ៍ Tokyo Olympics ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ ៕..អានផ្ទាល់..(បុត្រា+ទីណា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner