កូនឈើហូបផ្លែរាប់លានដើមបន្តនាំចូលពីក្រៅប្រទេសមកលក់ជូនកសិករដាំដុះនៅទូទាំងប្រទេស
អ្នកលក់កូនឈើហូបផ្លែនៅខេត្តប៉ៃលិននិងបាត់ដំបងបានឲ្យដឹងថា ក្នុងមួយឆ្នាំៗកូនឈើជាដំណាំហូបផែ្លគ្រប់ប្រភេទជាពិសេសកូនទុរេន រាប់លានដើមត្រូវបាននាំចូលពីប្រទេសថៃ យកមកលក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំនៅតាមចំការនានា នៅក្នុងប្រទេសកម្ពុជា។
លោក វ៉ាន់ ផុន មា្ជស់ទីតាំលក់កូនឈើហូបផ្លែក្នុងខេត្តប៉ៃលិនបានបញ្ជាក់ថា កូនដំណាំទុរេន បានលក់ជូនប្រជាពលរដ្នយកទៅដាំប្រមាណ៦ម៉ឺនដើមក្នុង១ឆ្នាំ។ ប៉ុន្តែនៅតំបន់ជាប់ព្រំដែនកម្ពុជាថៃ នៃខេត្តប៉ៃលិន និងបាត់ដំបងមានទីតាំងលក់កូនឈើហូបផ្លែជាច្រើនកន្លែង។ ម្យ៉ាងទៀតកសិករកម្ពុជានិយមដាំដុះឈើហូបផ្លែ នៅតាមចំការ ដោយងាយស្រួលថែទាំ និងទទួលបានផ្តល់ផលល្អ។
លោក សំអ៊ុន ប្រជាពរដ្ននៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិនបានមកទទួលទិញកូនទុរេនយកទៅដាំបានឲ្យដឹងថា ការដាំ អ្នកខេត្តប៉ៃលិនយ៉ាងច្រើនបានចាប់យកដំណាំទុរេន ព្រោះតំលៃទុរេន លក់ចេញនៅលើទីផ្សារមានតំម្លៃខ្ពស់ដោយក្នុងមួយគីឡូអាចមានតម្លៃ២៣០០០ទៅ២៥០០០រៀល។ ដើទុរេនអាចផ្តល់ផលផ្លែក្នុងរយះពេលយូរហូតដល់៦ឆ្នាំ។ ពូជកូនទុរេន ដែលអ្នកស្រុកកំពុងពេញនិយមដាំមាន៤ប្រភេទរួមមាន ពូជម៉ាន់ថង ពូជមែកបែក នឹងពូជទុរេនវិលជុំ ពូជទុរេនស្លាបម៉ាន់។
ទៅជាយ៉ាងណាប្រជាកសិករប្រាថ្នាចង់បានពូជទុរេនក្នុងស្រុក ដែលអាចមានប្រជាពលរដ្ន ជាពិសេសក្រសួងកមកសិកម្ម រៀបចំឲ្យមានទីតាំងបណ្ដុះពូជកូនឈើគ្រប់ប្រភេទដើមលក់ចែកចាយជូនប្រជាពលរដ្នយកទៅដាំតាមតំរ៉ូវការ ដើម្បីកាត់បន្ថយការនាំយកកូនឈើមកពីក្រៅប្រទេសមកដាំ និងជួយកបន្ថយការដឹកជញ្ជូន និងតម្លៃថ្លៃដើមផងដែរ។ ចិន្ដា







