រយៈពេលនេះ៧២ម៉ោង ប្រទេសអាស៊ានទាំង១០ មានការឆ្លងថ្មី ចំនួន២៤ម៉ឺន៣ពាន់៧៦៨ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់

ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៤ម៉ឺន៣ពាន់៧៦៨ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។

ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១១ម៉ឺន១ពាន់៧១៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២លាន៥៦ម៉ឺន៧ពាន់៦៣០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៧២៤នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៦ម៉ឺន៧ពាន់៣៥៥ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសរុបនិងការស្លាប់សរុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។

ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៦ម៉ឺន៧ពាន់៣២ករណីដែលនាំឲ្យការឆ្លងសរុបចំនួន៨៨ម៉ឺន៤ពាន់៨៧០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៨០នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៦ពាន់២៦០នាក់។

ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៧ពាន់៥២១ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៣៤ម៉ឺន៥ពាន់២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៥៧ករណីដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់២៧៦ករណី។

ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៦ពាន់៦០៦ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន១លាន៤៧ម៉ឺន៨ពាន់៦១ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន២៩៥នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ម៉ឺន៦ពាន់១៥នាក់។

ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់១៥៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន១៩ម៉ឺន២ពាន់២១៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២១៧នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៣ពាន់៨៣៨នាក់។

ប្រទេសវៀតណាមឆ្លងថ្មី៥ពាន់៦៦៨ករណីដែលនាំឲ្យការឆ្លងសរុបចំនួន៣ម៉ឺន៤៧៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន១២៣នាក់។

ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៧៣៥ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៦ម៉ឺន១ពាន់៨៧០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧០នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៩២៥នាក់។

ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៤០ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៦ម៉ឺន២ពាន់៧១៨ករណី។

ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២ពាន់៨២៥ករណី។

ប្រទេសប្រុយណេមានការឆ្លងថ្មី២ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២៦៨ករណី។

គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសរុបមាន៥លាន៦២ម៉ឺន៥ពាន់៩៦០ករណី, និងការស្លាប់មាន១០ម៉ឺន៧ពាន់៣៤៩នាក់។

បើគិតសរុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សរុបមានចំនួនជាង ១៨៧លានករណី, និងការស្លាប់មានជាង៤លាន៥ម៉ឺននាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner