ក្រុមឧទ្ទាមតាលីបង់បានធ្វើការវាយដណ្ដើមយកទីរួមខេត្តអាហ្វហ្គានីស្ថានចំនួន៣ គឺ ទីក្រុង Kunduz, Sar-e-Pul និងទីក្រុង Taloqan បន្ទាប់ពីការដកកងទ័ពអាមេរិក

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាមតាលីបង់បានធ្វើការវាយដណ្ដើមយកទីរួមខេត្តអាហ្វហ្គានីស្ថានចំនួន៣ គឺ ទីក្រុង Kunduz, Sar-e-Pul និងទីក្រុង Taloqan បន្ទាប់ពីការដកកងទ័ពអាមេរិក។

ការចូលកាន់កាប់ទីក្រុង Kunduz គឺជាជ័យជម្នះដ៏ធំមួយរបស់ក្រុមតាលីបង់ ដោយសារទីក្រុងនេះគឺច្រកទ្វារទៅកាន់តំបន់សម្បូររ៉ែនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន, មានផ្លូវជាតិជាច្រើនតភ្ជាប់ទីក្រុងនេះទៅនឹងទីក្រុងសំខាន់ផ្សេងទៀត និងជាតំណរភ្ជាប់ទៅកាន់ព្រំដែនតាហ្ស៊ីគីស្ថាន ដែលច្រករត់ពន្ធអាភៀន និងហេរ៉ូអ៉ីន។

ប្រភព៖ BBC

ads banner