កម្ពុជា និងព្រុយណេ ចុះអនុស្សរណយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២សីហាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ពិធីចុះហត្ថលេខានោះ ធ្វើឡើងរវាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីព្រុយណេ ដឹកនាំដោយលោក DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡា ។

គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានោះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា និងព្រុយណេ ក្នុងការជំរុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner