កិច្ចប្រជុំពិគ្រោះយោបល់ កែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ កម្រិតមធ្យមសិក្សាទុតិយភូមិ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីចម្ងាយតាមប្រព័ន្ធ Zoom ស្ដីពីការពិគ្រោះយោបល់កែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅកម្រិតមធ្យមសិក្សាទុតិយភូមិក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ដែលជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការអភិវឌ្ឍសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

កិច្ចប្រជុំនេះមានគោលបំណង ពិគ្រោះយោបល់ទៅលើនីតិវិធី និងវិធីសាស្ត្រ ក្នុងការកែសម្រួលខ្លឹមសារសៀវភៅសិក្សាគោល ឱ្យសម្របទៅនឹងខ្លឹមសារនៃក្របខណ្ឌកម្មវិធីសិក្សាថ្មី ដែលពិនិត្យឡើងវិញ និងផ្ទៀងផ្ទាត់ទៅនឹងការបង្រៀនជាក់ស្ដែងដើម្បីឱ្យសិស្សានុសិស្សងាយយល់ និងឆាប់ចាប់បាននូវបញ្ញត្តិនៃខ្លឹមសារមេរៀននីមួយៗ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner