សម្តេច ក្រឡាហោម ស ខេងគាំទ្រចំពោះប្រទេដែលមានពលករជួបបញ្ហាហើយត្រូវរួមគ្នាដោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសកម្ពុជានិងប្រទេសចំនួនបីទៀតក្នុងតំបន់អាស៊ាន ដូចជាប្រទេសវៀតណាម ឡាវ និង មីយ៉ាន់ម៉ារួមគ្នាផ្លាស់ប្តូរយោបលដើម្បីរកដំណោះស្រាយជូនពលករ ដែលជួបបញ្ហាឬការជួញ ដូរមនុស្សទៅប្រទេសផ្សេងទៀត ខណៈបញ្ហាការជួញដូរមនុស្សនៅតែបន្តកើតមានចំពោះប្រ ទេសរៀងៗខ្លួននោះ។

  ក្រោយពីកិច្ចជំនួបរវាងសម្តេចក្រឡាហោម ស ខេងនាយក រដ្ឋមន្រ្តីស្តីទីជាមួយតំណាង ប្រទេសដែលបានបញ្ជូនពលករសំណាក់ស្រុកនារសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០នេះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ)បានលើកឡើងថា នៅក្នុងកិច្ចជំនួបនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍និងគាំទ្រចំពោះប្រទេសដែលមានពលករជួបបញ្ហារហើយរួមគ្នារកដំណោះស្រាយជូនពួកគេនោះ។
  លោកជំទាវបានលើកឡើងថា«ពួកយើងបានជួបពិភក្សាគ្នាអំពីពលករ ដែលបានបញ្ជូន ទៅក្រៅប្រទេស ហើយនាំគ្នាដោះស្រាយរួមនិងផ្លាស់ប្តូរយោបលគ្នាទៅវិញទៅមក ដើម្បីកាត់  ភាពរងគ្រោះរបស់ពលករដែលបានទៅធ្វើការងារនៅក្រៅប្រទេស»។
ពសូមបញ្ជាក់ថាប្រទេសកម្ពុជានិងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ ដែលហៅកាត់ថាIOMបានបើកសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ខ្លួន ដែលបានបញ្ជូនពលករទៅសំណាក់ស្រុក គេ ហើយសិក្ខាសាលានេះគឺដើម្បីបន្តស្វែងរកដំណោះស្រាយបន្ថែមចំពោះប្រជាជនរបស់ខ្លួន ដែលបានបញ្ជូននិងលួចទៅ ធ្វើការនៅប្រទេសដទៃខណៈដែលពួកគេបានជួបនឹងបញ្ហាផ្នែកច្បាប់ និងបញ្ហាផ្សេងៗទាក់ទង នឹងពួកគេនោះ។ សិក្ខាសាលានេះគឺធ្វើឡើងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ  ២០២០នេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner