ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះពិនិត្យការរស់នៅអតីតយុទ្ធជន លើដីសម្បទានសង្គមកិច្ច ក្នុងពេលជំនន់ទឹកភ្លៀង
ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្រោយពីមានភ្លៀង ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ធ្វើឲ្យមានការព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់ អតីតយុទ្ធជនលើដីសម្បទានសង្គមកិច្ច ទើបដឹកនាំសហការី ចុះពិនិត្យជាបន្ទាន់ ក៏ដូចជាការផ្តាំផ្ញើររបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ។
អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានយកចិត្តទុកដាក់ ពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងជួយសម្រូលរាល់ការលំបាក ខណៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទីតាំងដីសម្បទានសង្គមកិច្ចចំនួនជាង ២០០ហិតា មានស្ថានភាពជាវាលទំនាប បណ្ដាលឲ្យទឹកលិចតាមលំនៅដ្ឋាន និងទីតាំងខ្លះស្ថិតនៅលើទីទួលងាយស្រួលឲ្យបងប្អូនគាត់រស់នៅផងដែរ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពីបានសិក្សា និងវាយតំលៃ គឺអាចរំដោះទឹកចេញពីតំបន់ជន់លិចនេះបាននៅពេលខាងមុខ ក្រោយពេលសាងសង់ផ្លូវនឹងធ្វើប្រឡាយរំដោះទឹកនៅក្នុងភូមិបានរួចរាល់ បងប្អូនអតីតយុទ្ធជន បើទោះបីជាមានការលំបាកខ្លះ ក្នុងស្ថានភាពរស់នៅបច្ចុប្បន្ន ក្នុងពេលដែលកំពុងមានជំនន់ទឹកភ្លៀង តែក៏សប្បាយចិត្ត និងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនោះថ្នាក់ដឹកនាំ ខិតខំរៀបចំ ភូមិឋាននេះឲ្យល្អប្រសើរក្នុងការកសាងជីវភាពថ្មីនៅលើដីសម្បទានសសង្គមកិច្ចនេះ ៕ដោយ ប៊ុន រដ្ឋា



