ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តសណ្ដោងរុឺម៉កធុនធំ បេីកកៀរ និងកិននៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ រថយន្តសណ្ដោងរុឺម៉កធុនធំមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿននិងមិនប្រយ័ត្ន បានកៀរម៉ូតូមួយគ្រឿងឲ្យដួលនិងកិនថែមទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះឃាត់តៃកុងរថយន្តបង្កភ្លាមៗ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុស អាយុ28ឆ្នាំ ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំងពីរជាជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកតៃកុងរថយន្តបង្កមានឈ្មោះ ភឿង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសពីរនាក់ជិះម៉ូតូម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ1V 8305 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសណ្ដោងរុឺម៉កធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-6633 ធ្វេីដំណេីរមកពីក្រោយហេីយកៀរបណ្តាលឱ្យម៉ូតូដួលខ្ទៀតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ភ្លាមៗរថយន្តបង្កបានព្យាយាមបេីកគេចរហូតទៅដល់មហាវិថីវិមានឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនិងតៃកុង ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ហេីយធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner