ប្រើញញួរគំរាមយកកាបូបលុយបានសម្រេច គេចខ្លួនបាន២ថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើញញួរគំរាមយកកាបូបលុយ ) កើតហេតុកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺ នៅចំណុចផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខែម  សុខា ភេទប្រុស អាយុ ២៧ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥០៣  ផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរចុងភៅ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ម៉ៅ  ស្រីម៉ុច ភេទស្រី អាយុ ៣៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះជួលលេខ១៨ ផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖  ទូរស័ព្ទដៃម៉ាកណូគា(ចាស់)ចំនួន០១គ្រឿង , លុយដុល្លារចំនួន៤០ដុល្លារ និង សម្លរៀកបំពាក់មួយចំនួន។ វត្ថុតាងចាប់យក ៖ ឧបករណ៍សាកថ្មទូរស័ព្ទដៃ(power bank) ចំនួន០១គ្រឿង,ស៊ីមកាតលេខ 069 508150 ចំនួន០១បន្ទះ(ជារបស់ជនរងគ្រោះ) និង ញញួរដងឈើចំនួន០១ដើម , ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា (ម៉ូតូចាស់)  ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1I 9016  (ជារបស់ជនសង្ស័យ) ។ 

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៤ម៉០០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីមុច ភេទ ស្រី អាយុ ៣៧ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ ស សេរីឆ្នាំ ២០១៥  ចេញពីធ្វើការមកផ្ទះជួលពេលជិះមកដល់ត្រង់ចំណុចផ្លូវបត់ចូលច្រកអ្នកតាក្រុមទី ២១ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ខណៈនោះជនសង្ស័យឈ្មោះ ខែម សុខា ភេទ ប្រុស អាយុ ២៧ ឆ្នាំ បានជិះម៉ូតូចាស់មួយគ្រឿងម៉ាក Suzuki viva ពាក់ស្លាកលេខ ភ្នំពេញ ១T-៩០១៤ មកកាត់ពីមុខម៉ូតូជនរងគ្រោះហើយក៏បានស្រែកគំរាមឲ្យឈប់ម៉ូតូ ។

ភ្លាមនោះជនសង្ស័យបានទាញញញួរពីម៉ូតូរបស់ខ្លួនមកគំរាមយកលុយពីជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានបើកកែបម៉ូតូយកកាបូបលុយដែលដាក់ក្នុងកែបម៉ូតូនោះប្រគល់ឲ្យជនសង្ស័យរួមមាន : កាបូបដាក់លុយចំនួន ០១ មានលុយដុល្លារចំនួន ៤០ ដុល្លារ ,ទូរស័ព្ទដៃម៉ាក Nokia ចាស់ចំនួន ០១ គ្រឿង ,ឧបករណ៍សាកថ្មទូរស័ព្ទ (Power Bank) ចំនួន ០១ គ្រឿង និងសម្លៀកបំពាក់មួយចំនួនដែលទុកក្នុងថង់ក៏ប្រគល់ឲ្យជនសង្ស័យទាំងអស់ ពេលនោះជនសង្ស័យជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅដោយបន្សល់ទុកនៅ ញញួរ ចំនួន ០១ ដើម នៅកន្លែងកើតហេតុ លុះដល់ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១០ម៉០០នាទីព្រឹក កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ខែម សុខា ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមដើម្បីធ្វើការសាកសួរតែម្ដង  ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ខែម  សុខា   ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner