ប្រជាពលរដ្ឋ ៦០គ្រួសារ ជួបការខ្វះខាត បានទទួលអំណោយពីក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង និងសប្បុរសជន

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ រ៉ន សិរីលក្ខិណា ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ប្អេរ និង លោកជំទាវ ប៊ន សុភី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈ
កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក យិន សាវ៉េន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ខេត្ត ស្រុក សង្កាត់ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ក្រុមការងារថ្នាក់កណ្តាល ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងសប្បុរសជនចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងគ្រួសារមានជំងឺចំនួន ៦០គ្រួសារនៅសង្កាត់ប្អេរ ក្នុងក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ រ៉ន សិរីលក្ខិណា និងលោកជំទាវ ប៊ន សុភី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាឱ្យបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើងនិងសហគមន៍យើងជៀសផុតពីជំងឺកូវីដ១៩ ។

លោកជំទាវ រ៉ន សិរីលក្ខិណានិងលោកជំទាវ ប៊ន សុភី រួមនិងក្រុមការងារបានចែកជូននូវអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩
និងគ្រួសារមានជំងឺចំនួន ៦០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, សាបូម្សៅ១កញ្ចប់, ក្រមារ ១,សាប៊ូដុំ១ដុំ និង ផ្លែមាន១ថង់ ផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner