ទីប្រឹក្សារដ្ឋចិន ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅ កាន់ទីផ្សារចិន ឱ្យកាន់តែច្រើន
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ឯ,ឧ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេច ថា ចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍ សម្រាប់កសិករខ្មែរ។
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច បានលើក បញ្ហាកសិផលជាមួយ ឯ,ឧ វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះ ដូចជាមានប៉ៃលិនជាដើម ។ សម្តេចបានបញ្ជាក់ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើ ប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយ នឹងការប្តេជ្ញាយាជួយពីមិត្តចិន។ ឆ្លើយតបនឹងការលើកឡើងនេះ ឯ,ឧ វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការ លំបាករបស់ប្រជាជនចិន។ យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែ ច្រើន។ ឯ,ឧ អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិន នឹងនាំចូលផលិតផលក សិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន សម្រាប់កសិករកម្ពុជា ។
សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិន អនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់៕ ដោយ វណ្ណលុក




