ប្រមុខអង្គការសហប្រជាជាតិគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមជាមួយតាលីបង់ និងការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ថ្លែងថា ការចូលរួមជាមួយក្រុមតាលីបង់ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថាន គឺមានសារៈសំខាន់ណាស់សម្រាប់ការចៀសវាងទាំងមហន្តរាយមនុស្សធម៌ និងវិបត្តិសេដ្ឋកិច្ច។
លោក ហ្គូដទែរ៉េស បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉កថា ទាំងនេះគឺជារឿងពីរដែលមានទំនាក់ទំនងគ្នា ហើយវាអាស្រ័យលើរបៀបដែលពួកគេវិវត្ត… សម្រាប់ពេលនេះអ្វីដែលសំខាន់គឺការចូលរួម… ការចូលរួមនោះគឺជាការចាំបាច់ ហើយក្នុងពេលជាមួយគ្នានេះដែរមានអាទិភាពដាច់ខាតគឺមនុស្សធម៌។ បន្ថែមលើនេះ លោក ហ្គូដទែរ៉េស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្តាប្រទេសនានា ក្នុងការចូលរួមជាមួយក្រុមតាលីបង់ “ប្រកបដោយប្រសិទ្ធភាព” ហើយថា យើងជឿជាក់ថា ការសន្ទនាជាមួយតាលីបង់ គឺពិតជាចាំបាច់បំផុតនាពេលបច្ចុប្បន្ន។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបន្ថែមថា យើងចង់អោយប្រជាជនអាហ្វហ្គានីស្ថានរស់នៅដោយសុខសាន្ន្ត ហើយលោកក៏បានសម្តែងក្តីសង្ឃឹមចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលរួមបញ្ចូលគ្នា ដែលតំណាងឱ្យវិស័យផ្សេងៗគ្នានៃប្រជាជនអាហ្វហ្គានីស្ថាន៕ ប្រភព៖ ស៊ីនហួរ


