រថយន្តឃ្លុបមួយគ្រឿង ដឹកទឹកបរិសុទ្ធធ្ងន់ពេកផុងកង់ក្រោយ បណ្តាលឲ្យជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកទឹកបរិសុទ្ធដោយសាដឹកធ្ងន់ពេកបើកសុខៗ ក៏ស្រាប់តែផុងកង់ក្រោយ បណ្តាលឲ្យជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ៤០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៦ កែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2B-2434 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈពេលកំពុងតែបើកបរសុខៗ ក៏ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែដឹកធ្ងន់ពេកផុងកង់ក្រោយផ្នែកខាងស្ដាំ បណ្តាលឲ្យជាប់ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមួយគ្រឿងទៀត មកសាងដឹកទឹកសុទ្ធ រួចហើយបានអូសរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕ ឆៃហួត និងប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner